លិខិតមិត្តអ្នកអាន៖ សន្ទុះនិងចំណាប់អារម្មណ៍ លើកំណែទម្រង់បរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា

FN ៖ ការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ក្នុងគោលដៅដើម្បីរក្សាបាននូវចីរភាព​ នៃធនធានព្រៃឈើ នៅកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្នដែលនៅ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងបំពេញភារកិច្ចយ៉ាងមុតមាំ ក្នុងការកាពារធនធានព្រៃឈើ និងធនធានធម្មជាតិដែលកម្ពុជាមាន។ ផ្អែកលើការកែទម្រង់វិស័យបរិស្ថានក្នុងពេលថ្មីៗនេះ ផ្ទៃដីតំបន់ការពារធម្មជាតិបានកើនឡើងរហូតដល់ទៅ ៧,៥លានហិចតា ស្មើនឹង ៤១% នៃផ្ទៃប្រទេស ដែលចំនួននេះច្រើនជាង២ដង នៃគោលដៅជីវៈចម្រុះសកល ដែលបានកំណត់នៅក្នុងកិច្ចប្រជុំកំពូលលើកទី១០ នៅប្រទេសជប៉ុន។ ផែនការ និងយុទ្ធសាស្រ្តទាំងអស់ ដែលកម្ពុជាបានរៀបចំ និងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយដែលគោលការណ៍នេះបានដើរទន្ទឹមគ្នាជាមួយ និងនិន្នាការពិភពលោក។ នៅក្នុងអាណតិ្តរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាសាធារណៈអំពីវិធានការការពារព្រៃឈើ និងវិធានការបង្រ្កាបបទល្មើព្រៃឈើ នៅលើផ្ទៃប្រទេស។ ឆ្លើយតបទៅនឹងស្ថានភាពនៃឧក្រិដ្ឋកម្មព្រៃឈើ ដែលអាចកើតមាន ប្រមុខរដ្ឋាភិបាលបានប្រកាសជាផ្លូវការបង្កើតគណៈកម្មាធិការជាតិ ទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈឺ ដែលបានធ្វើប្រត្តិការជាក់ស្ដែងកន្លងមក ក្នុងការបង្ក្រាបបទ ល្មើសព្រៃឈឺនេះឯង គណៈកម្មាធិការនេះត្រូវបានដឹកនាំ ប្រតិ្តបត្តិការដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រតិបត្តិការនេះបានបង្កាបបទល្មើសព្រៃឈើ ហើយទទួលបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរឱ្យសម្គាល់នូវឈើហ៊ុបត្រូវបានកាប់ដោយជនទុច្ចរិត។ រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់ឈើហុប ដែលរឹបអូសបានទាំងនេះ ដើម្បីជាប្រយោជន៍ជាតិទាំងមូល ជាពិសេសដើម្បីប្រើប្រាស់ក្នុងវិស័យអប់រំ។ … Continue reading លិខិតមិត្តអ្នកអាន៖ សន្ទុះនិងចំណាប់អារម្មណ៍ លើកំណែទម្រង់បរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា